ការប្រើភាសាកាយវិការ:

ភាសាកាយវិការជាភាសាមួយដែលយើងអាចប្រើប្រាស់បានគ្រប់កន្លែង ទូទាំងពិភពលោក។ លោកអ្នកទៅដល់ទីណាក៏ដោយ បើមិនចេះភាសាគេ ក៏អាចប្រើភាសាកាយវិការដើម្បីទំនាក់ទំនងគ្នាបានមួយភាគដែរ។
ដាក់នេះមិនមែនខ្ញុំចង់បង្រៀនអំពីភាសាកាយវិការទេ។ តែមានរឿងមួយ គាត់ហ្នឹងទៅស្រុកគេ ប្រើតែភាសាកាយវិការទេ តែអាចធ្វើអ្វីក៏បានដែរ ៖
មើលរឿងហ្នឹងដូចជាអាណិតអ្នកលក់បន្តិច ។ គាត់បានរៀងការជាមួយជនជាតិអាមេរិចកាំង ទាំងពីរនាក់ហ្នឹងមិនយល់ចិត្តគ្នាប៉ុន្មានទេ ប៉ុន្តែពួកគេស្រឡាញ់គ្នា ហើយបានផ្លាស់ទៅនៅសហរដ្ឋអាមេរិក។ ពេលគាត់ទៅផ្សារ គាត់ចង់ទិញក្រូចឆ្មា គាត់ក៏សួរអ្នកលក់ Do you have orange cat? (និយាយដូចខ្ញុំដែរ) ហើយគាត់ក៏ទិញក្រូចឆ្មាបាន។ បន្ទាប់មក គាត់ទៅកន្លែងលក់សាច់ គាត់ចង់ទិញជើងមាន់ ក៏លើកជើងរបស់គាត់ប្រាប់អ្នកលក់។ ថ្ងៃបន្ទាប់មកទៀត គាត់ចង់ទិញភ្លៅមាន់ គាត់បង្ហាញភ្លៅគាត់ទៅអ្នកលក់។ ពេលក្រោយ គាត់ចង់ទិញដើមទ្រូងមាន់ មិនដឹងធ្វើម៉េចក៏បង្ហាញទ្រូងគាត់ទៅអ្នកលក់ហ្មងទៅ… ។
រឿងភាសាកាយវិការមានតែប៉ុណ្ណឹងទេបាទ។ ឡាអសើចអ្ហេស៍។ ទៅច្រុកគេ ចេះតាភាសាកាយវិការចឹងមិនបាច់ភ័ខ្លាចចេតរ៉េ ហាហា ។
ភ្លេចប្រាប់! រឿងហ្នឹង បងរា ប្រាប់ខ្ញុំ។