គុណសម្បត្តិមនុស្សតឿ: - ST-New

Breaking

news show today

loading...

Thursday, May 3, 2018

គុណសម្បត្តិមនុស្សតឿ:

គុណសម្បត្តិមនុស្សតឿ: មនុស្សយើងរាល់រូបសុទ្ធតែមានគុណសម្បត្តិ និង គុណវិបត្តិរៀងៗខ្លួន តែ បែរជាចូលចិត្តអួតពីគុណសម្បត្តិ ដែលខ្លួនមានទៅវិញដូចនាយខ្លី និង នាយវែងនៅពេលនេះអញ្ចឹង។ នាយខ្លីៈ អ្ហេ! នាយវែង ឯងគិតថាមនុស្សតឿមានរបៀប ជាងមនុស្សខ្ពស់ដែរ រឺទេ? នាយវែងៈ អត់ទេ! មនុស្សតឿមានតែចាញ់ ប្រៀបមនុស្សខ្ពស់ប៉ុណ្ណោះ ដូចជាពេលឈរមើលអ្វី រមែងត្រូវមនុស្សខ្ពស់បាំងជិតឈឹង រកតែមើលស្អីក៏មិន ឃើញនឹងគេ។ អញ្ចឹងទៅឯងមកអួតថាមនុស្សតឿមានប្រៀប លើមនុស្សខ្ពស់ដូចម្តេចទៅ? នាយខ្លីៈ តែគ្នាថាមនុស្សតឿត្រូវបានគេគោរព កោតខ្លាចណា៎ សូម្បីតែឯងក៏ គោរពកោតខ្លាចយើងដែរ។ នាយវែងៈ មិនអាចទៅរួចទេ! នាយខ្លីៈ មិនអាចយ៉ាងម៉េច បើនិយាយជាមួយយើងម្តងៗ យើងសង្កេត ឃើញឯងឱនមុខគំនាប់យើងតែរហូតហ្នឹង…។